Khmer lottery

ឧស្សាហកម្មឆ្នោតជាសកល



         ឧស្សាហកម្មឆ្នោត មានដើមកំនើតនៅក្នុងប្រទេសអ៊ីតាលីតាំងពីសតវត្ស៍ទី១៦។ ការចេញឆ្នោតនេះត្រូវបានចុះជាកាលបរិច្ឆេទតំបូងនៅក្នុងទីក្រុងរ៉ូមប្រទេសក្រិចបុរាណ។ បច្ចុប្បន្ននេះមានប្រទេសចំនួន ១៣៩ រួមបញ្ចូលទាំងសហរដ្ឋអាមេរិច ប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ ប្រទេសជប៉ុន ប្រទេសបារាំង ចក្រភពអង់គ្លេស  ប្រទេសអ៊ីតាលី កាណាដា ក្រិក ប្រេស៊ីល ប្រទេសថៃ កូរ៉េខាងត្បូង សិង្ហបុរី ប្រទេសឥណ្ឌា ប្រទេស ន័រវេស បែលហ្សិក អូស្ត្រាលី នូវែលសេឡង់  អាហ្វ្រិកខាងត្បូង ប្រទេសរុស្ស៊ី និងប្រទេសប៊ុលហ្គារី។ល។

បច្ចុប្បន្ននេះវិស័យឆ្នោតបានក្លាយទៅជាឧស្សាហកម្មធំបំផុតទី6 នៅលើពិភពលោក។ ការលក់ ឆ្នោតសរុបនៅទូទាំង ពិភពលោកនៅក្នុងបីត្រីមាសដំបូងនៃឆ្នាំ 2014ដែលត្រូវបានកត់សម្គាល់ ថាមានការកើនឡើង 10% ក្នុងមួយឆ្នាំ។

        មកទល់សព្វថ្ងៃនេះប្រជាជនកម្ពុជាភាគច្រើនមិនថានៅទីក្រុង ឬ ជនបទទេតែងតែយល់ច្រលំថាឆ្នោតគឺជាល្បែងស៊ីសង តែតាមការពិតឆ្នោតគឺជាការផ្សងសំណាងមិនមែនជាល្បែងស៊ីសងទេ ។ ឆ្នោតគឺ ជាទំរង់នៃការកម្សាន្ដសម្រាប់មនុស្សទូទៅ ហើយការផ្សងសំណាងនេះគឺមិន ធ្វើឲ្យប៉ះពាល់ដល់ ជីវភាពរបស់ប្រជាពលរដ្ឋនោះទេដោយការផ្សងសំណាង មានចំនួនទឹកប្រាក់តិចតួចបំផុតប្រសិនបើគាត់មិនមានសំណាងក្នុងការឈ្នះ។ ផ្ទុយទៅវិញការលែងល្បែងមានន័យថាមនុស្សមួយក្រុមតូច បានយកប្រាក់ ទៅលេងក្នុង កាស៊ីណូ ហើយចាក់លេងក្នុងចំនួនធំដែលចំនួននេះធ្វើឲ្យប៉ះពាល់ ដល់ជីវភាពប្រចាំថ្ងៃ របស់ពួកគេប្រសិនបើមិនឈ្នះហើយអាចបាត់បង់ផ្ទះសំបែង និងទ្រព្យសម្បត្តិផ្សេងៗទៀត។

       កន្លងទៅយើងបានលឺ និងបានដឹងហើយថាមានមនុស្សជាច្រើននាក់បានក្លាយទៅ ជាមហាសេដ្ឋី ដោយពុំដឹងខ្លួនដោយសារតែការផ្សងសំណាងហើយត្រូវរង្វាន់ធំ មានមនុស្សជាច្រើនបានក្លាយជាសេដ្ឋី និង មហាសេដ្ឋី មានជីវភាពធូធារតាមរយះធ្វើជាភ្នាក់ងារលក់ និងចែកចាយរបស់ក្រុមហ៊ុនឆ្នោតផ្សង សំណាងស្រប់ច្បាប់ផ្សេងៗលើសកលលោក។